ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅខេត្តស្វាយរៀងដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស បានសម្រាលកូនដោយពុំមានប្ដីនៅមើលថែ និងមានជីវភាពខ្វះខាត។ លោកស្រីព្រួយបារម្ភខ្លាចគ្មានអាហារហូបចុកគ្រប់គ្រាន់ ដែលប៉ះពាល់ដល់សុខភាព ក្នុងពេលចេញពីមន្ទីរពេទ្យនៅពេលខាងមុខ។