កម្មករជាង ២០០ នាក់ នៅរោងចក្រម៉ាស្ទ័រ ប្លេកស្មិត មេថល ប្រដាក់ ឯ.ក ផលិតតុក្កតាក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុងក្នុងក្រុងបាវិត បានយល់ព្រមចូលធ្វើវិញកាលពីថ្ងៃអង្គារម្សិលមិញបន្ទាប់ពីក្រុមហ៊ុនបានយល់ព្រមតាមសំណើទាំង ៩ ចំណុចរបស់កម្មករ។