គណៈកម្មាធិការអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានរៀបចំកិច្ចបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នាថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២១ ក្រោយខកខានការប្រជុំនៅឆ្នាំ២០២០។ តាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ដ្បិតថាកិច្ចប្រជុំនេះត្រូវបានពន្យារពេល និងខកខានការជួបជុំក៏ពិតមែន តែអ្នកជំនាញការជាតិ និងអន្ដរជាតិ បានជជែកពិភាក្សាគ្នាតាមរយៈបណ្ដាញប្រព័ន្ធឌីជីថល ដើម្បីជជែកលម្អិតលើការងារនានាលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។