ផ្តើមចេញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ក៏នាំគ្នាចេញមុខជាហូរហែ ប្រកាសស្ម័គ្រចិត្តកាត់ប្រាក់ខែរបស់ខ្លួន បង្វែរទៅក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកនាយករដ្ឋមន្ត្រី ប្រកាសមុនគេលើទំព័រហ្វេសប៊ុកថា សម្តេច សុខចិត្តបរិច្ចាគប្រាក់ខែចំនួន៧ខែទៀត ជូនទៅក្រសួងសុខាភិបាល។