ក្នុងឆ្នាំ២០២០ កម្ពុជា ទទួលបានជំនួយ២៣៨លានដុល្លារ ពីរដ្ឋាភិបាលជប៉ុនសម្រាប់ស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗ ដូចជា វិស័យសុខាភិបាល អប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ ថាមពលអគ្គិសនី និង ការផ្គត់ផ្គង់ទឹកស្អាត ជាដើម។ នេះបើតាមការអះអាងរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្នុងជំនួបជាមួយអ្នកស្រី Kamei Haruko ប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Jica) កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។