កម្ពុជា កំពុងអភិវឌ្ឍប្រទេសដោយផ្លាស់ប្តូរពីវិស័យកសិកម្ម ឆ្ពោះទៅរកវិស័យឧស្សាហកម្មទំនើប និងសម័យភាវូបនីយកម្ម តាមរយៈសកម្មភាពសេដ្ឋកិច្ចនៅក្នុងវិស័យនានា។ បើតាមលទ្ធផលជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ អ្នកមានការងារធ្វើទាំងអស់ក្នុងវិស័យកសិកម្មបានថយចុះអស់១៧,៦ភាគរយ ដែលផ្ទុយពីវិស័យកម្មន្តសាល វិស័យសំណង់ស៊ីវិល និងវិស័យពាណិជ្ជកម្មលក់ដុំលក់រាយ ជួសជុលយានយន្ត និងទោចក្រយានយន្ត មានកំណើនទៅវិញ។