រាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ២ កន្លែងក្នុងស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពតដើម្បីការពារប្រព័ន្ធអេកូឡូស៊ី សោភណភាពទេសភាពធម្មជាតិ និងតម្លៃធម្មជាតិផ្សេងទៀត។ នេះបើតាមអនុក្រឹត្យចំនួន ២ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២២ មករា ឆ្នាំ ២០២១។