ពលរដ្ឋ៥១៧គ្រួសារ ក្នុងសហគមន៍ព្រៃឈើព្រៃហ៊ុំ ស្ថិតនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពឹងលើការងារកសិកម្ម និងអនុផលព្រៃឈើ មានដូចជាផ្លែគុយ ផ្សិត ដំឡូង វល្លិ និងរពាក់ជាដើម។ ការបង្កើតសហគមន៍ព្រៃឈើ ក្នុងន័យអភិរក្សព្រៃឈើ សត្វព្រៃ និងជីវចម្រុះ ដើម្បីរក្សានិរន្តរភាពបរិស្ថាន។