អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ លោកស្រីមួរ សុខហួរ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការបង្កើតគណបក្សនយោបាយថ្មីរបស់លោកអ៊ូ ច័ន្ទរ័ត្ន និងមន្ត្រីអតីតបក្សប្រឆាំងផ្សេងទៀត គឺមិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាធិបតេយ្យ និងមិនចំណេញទាល់តែសោះដល់ប្រជាពលរដ្ឋខ្មែរ។ ការលើកឡើងរបស់លោកស្រីមួរ សុខហួរនេះ គឺស្របពេលដែលគណបក្សថ្មី«កែទម្រង់កម្ពុជា»របស់លោកអ៊ូ ច័ន្ទរ័ត្ន កំពុងត្រូវបានរៀបចំឯកសារចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអាចប្រកាសជាផ្លូវការនៅខែក្រោយនេះ។