មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បានចាត់ទុកការណែនាំរបស់ស្ថានទូតចិននៅកម្ពុជាទៅកាន់ពលរដ្ឋចិន ឱ្យជៀសឆ្ងាយពីការលេងល្បែងស៊ីសង គឺជារឿងធម្មតា ប្រៀបបានឱពុកម្តាយអប់រំណែនាំកូនដូច្នោះដែរ។ ការលើកឡើងដូច្នេះ គឺក្រោយពី មានករណីឃាតកម្មបាញ់បោះដាក់គ្នា កាលពីពេលថ្មីៗនេះ នៅខេត្តព្រះសីហនុ បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់នៅក្នុងរថយន្ត រួមនឹងករណីព្រហ្មទណ្ឌមួយចំនួនទៀត។ ជុំវិញការលើកឡើងនេះ អង្គការសង្គមស៊ីវិល និងអាជ្ញាធរមើលឃើញជ្រុង២ផ្សេងគ្នា។