រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនិរាករណ៍រាល់លិខិតនានា ពាក់ព័ន្ធនឹងការបញ្ជាក់ កាន់កាប់ ការលក់-ទិញ និងការផ្ទេរសិទ្ធិកាន់កាប់ដីធ្លីក្នុងដែនជម្រកសត្វព្រៃ “ព្រៃឡង់” ក្រោយរកឃើញតម្រុយពាក់ព័ន្ធទំនាស់ដីធ្លីរវាងពលរដ្ឋ ១៨៨ គ្រួសារ ជាមួយមន្ត្រីបរិស្ថានខេត្តកំពង់ធំនៅតំបន់តាប៉ុក ឬតំបន់ដីក្រហម ឃុំសុចិត្រ ស្រុកសណ្តាន់។