លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភារកម្ពុជា និងមានគោរពងារជាបណ្ឌិតសភាចារ្យ បាននិយាយពីចំណុចដ៏សំខាន់មួយ ក្នុងកិច្ចការស្រាវជ្រាវផ្សេងៗ នោះគឺការអំណត់។ លោក និយាយពីការអំណត់នេះ ក្នុងកិច្ចពិភាក្សាតុមូលមួយ ស្ដីពីសារៈសំខាន់នៃការស្រាវជ្រាវ ដែលរៀបចំនៅរាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។