ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ញើលិខិតអបអរសាទរមួយច្បាប់ជូនរដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាមេរិក និងអំពាវនាវឲ្យប្រទេសមហាអំណាចមួយនេះ ជួយគណបក្សប្រឆាំង ឲ្យអាចចូលរួមការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ឡើងវិញ។ មន្ត្រីសង្គមស៊ីវិល ជឿ ថា សហរដ្ឋអាមេរិក នឹងនៅតែបន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។