ពលរដ្ឋ និងអ្នកជំនាញបារម្ភថា ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាលធ្វើឱ្យឈ្មួញខិលខូចអាចទិញមូលប័ត្រនោះ ដើម្បីលាងលុយកខ្វក់របស់ពួកគេ។ កង្វល់នេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន មានផែនការខ្ចីលុយពីបុគ្គលឯកជនដោយផ្ទាល់តាមរយៈការលក់ប័ណ្ណហិរញ្ញវត្ថុម្យ៉ាង មានឈ្មោះថា “មូលប័ត្របំណុលរដ្ឋាភិបាល"។ ឆ្លើយតបការព្រួយបារម្ភនេះ អ្នកនាំពាក្យបក្សកាន់អះអាងថា រដ្ឋាភិបាលមិនធ្វើអ្វីដែលប៉ះពាល់ផលប្រយោជន៍ជាតិ និងពលរដ្ឋនោះទេ។