លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសរសើរពីសហគមន៍ទេសចរណ៍ជីផាត ដែលបានផ្លាស់ប្ដូរទម្លាប់ការរស់នៅរបស់ពលរដ្ឋប្រកបរបរកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ ប្ដូរមកធ្វើជាអ្នកនាំទេសចរ ឬលក់ដូរវិញ។ នេះបើតាមការអះអាងរបស់លោក ថោង ខុន ក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ នៅសណ្ឋាគារអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២១។