លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដាស់តឿនមន្ត្រីក្រោមឱវាទ ឲ្យខិតខំធ្វើការងារ និងអនុវត្តតួនាទីឲ្យបានត្រឹមត្រូវ។ ជាពិសេស ត្រូវហ៊ានដាក់ពិន័យមន្ត្រីអសកម្មការងារ។ ការជំរុញនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់ភារកិច្ចមន្ត្រីគ្រប់គ្រងអង្គភាពនានាក្រោមឱវាទអគ្គនាយកដ្ឋានកីឡា។