លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាបង្ហាញបេក្ខភាពសំខាន់ៗ ៣ រូបដែលអាចនឹងចូលមកជំនួសតំណែងរបស់លោកស្រីដែលនឹងត្រូវចប់អាណត្តិនាពេលខាងមុខ។ មន្ត្រីរដ្ឋាភិបាលមើលឃើញថា លោកស្រី ស្ម៊ីត បំពេញកិច្ចការតាមវិជ្ជាជីវៈច្រើន និងរំពឹងថា អ្នកបន្តតំណែងនេះ និងធ្វើកិច្ចការរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ។