លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្សព្វផ្សាយព័ត៌មាន ជុំវិញបញ្ហានយោបាយនៅមីយ៉ាន់ម៉ា ដោយមេដឹកនាំកំពូល២រូបរបស់មីយ៉ាន់ម៉ា គឺ អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និង លោកប្រធានាធិបតី Win Myint ត្រូវយោធាចាប់ខ្លួន។ តែលោក អះអាងថា កម្ពុជា មិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់ មិនថា ក្នុងក្របខ័ណ្ឌអាស៊ាន ឬប្រទេសដទៃ ក្រៅពីអាស៊ាន។