ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺលោក ខៃ សម្ផស្ស បានចេញដីកាកោះ ២ ដាច់ដោយឡែកពីគ្នាឱ្យជនសង្ស័យ ឈ្មោះ សូយ ចាន់សឿន ជាឧត្តមសេនីយ៍ទោមានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ និងបក្ខពួកឲ្យចូលបំភ្លឺនៅតុលាការខេត្តក្នុងថ្ងៃខុសគ្នា នាខែកុម្ភៈនេះ ពាក់ព័ន្ធនឹងករណី «ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់»។