ក្នុងខែមករា ដើមឆ្នាំ២០២១ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤,២៧៣តោន ថយចុះ៣២,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន ៥០,៤៥០តោន។ នេះបើតាមរបាយការណ៍ស្ដីពីស្ថានភាពនៃការនាំចេញអង្ករ របស់ក្រសួងកសិកម្ម នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១។