រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋជាង ៣០០ គ្រួសារ ដែលស្ថិតនៅលើទីតាំងដីចំនួន ៥៨៤ ក្បាលដី ដែលកាន់កាប់ឯកសារ ដែលគ្មានតម្លៃគតិយុត្តសម្រាប់ប្រើប្រាស់ នៅសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ព្រមទាំងព្រមានចាត់វិធានការផ្លូវច្បាប់ដោយមិនលើកលែងចំពោះជនណាដែលប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិរបស់រដ្ឋ។