កម្ពុជាបានបញ្ជូនទាហានកងវិស្វកម្មពហុជំនាញចំនួន ៩២ នាក់បន្ថែមទៀតទៅកាន់ប្រទេសលីបង់ ដែលធ្វើឱ្យកងកម្លាំងរបស់កម្ពុជានៅក្នុងប្រទេសនេះកើនដល់ ១៨៤ នាក់ ដើម្បីចូលរួមបំពេញបេសកកម្ម រក្សាសន្តិសុខជូនប្រជាពលរដ្ឋលីបង់ក្រោមឆត្រអង្គការសហប្រជាជាតិ។