លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានគូសបញ្ជាក់អំពីការសម្រេចរបស់រដ្ឋាភិបាលក្នុងការកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ថាធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ពីព្រោះសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀតឱ្យមានការរីកចម្រើន។