ក្រសួងបរិស្ថាន បានបញ្ជាឱ្យក្រុមហ៊ុនស៊ីម៉ា កែច្នៃកាកសំណល់ធ្យូងថ្ម នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផ្លាស់ប្ដូរទីតាំង ក្រោយពីអនុញ្ញាតឲ្យបើកដំណើរការជាង៦ឆ្នាំមកនេះ។ មូលហេតុដែលក្រសួងបរិស្ថាន សម្រេចឲ្យក្រុមហ៊ុនេះ ផ្លាស់ប្ដូរទីតាំងនោះ ដោយសារមានផលប៉ះពាល់ដល់ពលរដ្ឋ។ អ្នកជំនាញបរិស្ថាន យល់ថា នេះជាបទពិសោធន៍អវិជ្ជមានមួយ សម្រាប់ក្រសួង និងស្ថាប័នរដ្ឋ ដែលអនុញ្ញាតឲ្យក្រុមហ៊ុន បើកដំណើរការកែច្នៃធ្យូងថ្ម ដោយខ្វះការសិក្សាស៊ីជម្រៅ។