រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាទៅគណៈបញ្ជាការកងឯកភាពរាជធានី-ខេត្ត ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវពិនិត្យនិងលុបបំបាត់ករណីមន្ត្រីពន្លត់អគ្គិភ័យទារប្រាក់ពីជនរងគ្រោះជាថ្នូរនឹងការបាញ់ទឹកពន្លត់អគ្គិភ័យ។