អ្នកលេងហ្វេសប៊ុក (Face Book) មួយចំនួនបានសម្ដែងមតិចាប់អារម្មណ៍នឹងការធ្វើរដ្ឋប្រហារយោធានៅប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) និងបានលើកយករឿងនេះ មកឆ្លុះបញ្ចាំងដល់មេដឹកនាំនៅកម្ពុជា។ អ្នកវិភាគនយោបាយយល់ថា មតិរិះគន់របស់ពលរដ្ឋនេះ ដោយសារពួកគាត់មិនពេញនឹងរបបដឹកនាំបែបផ្ដាច់ការ។