អង្គការភ្លែនអន្តរជាតិកម្ពុជា និងស្ថាប័នដៃគូកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំនេះបានសម្ពោធគម្រោង ១ ០០០ ថ្ងៃដំបូង រយៈពេល ៥ ឆ្នាំនៅខេត្តរតនគិរី ដើម្បីផ្តល់អត្ថប្រយោជន៍ និងអាហារូបត្ថម្ភ ដោយផ្ទាល់ដល់កុមារងាយរងគ្រោះជាង ៥ ពាន់នាក់ និងស្ត្រីមានផ្ទៃពោះ ស្ដ្រីស្ថិតនៅវ័យបន្តពូជ និងឪពុកជាង ៥ ពាន់នាក់។