កម្ពុជា និងអូស្ត្រាលីបានប្ដេជ្ញាគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ហើយអូស្ត្រាលីនឹងបន្តសហការ និងជួយដល់ការអភិវឌ្ឍនៅកម្ពុជាលើវិស័យជាច្រើនទៀត។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលីលើកទី២ កាលពីថ្ងៃទី ២៨ មករា ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។