ជនជាតិចិន ដែលបានចាកចេញពីខេត្តព្រះសីហនុ ប្រទេសកម្ពុជាកាលពីឆ្នាំ២០២០កន្លងទៅ ភាគច្រើនមិនទាន់ត្រលប់មកកាន់កម្ពុជាវិញទេ ក្នុងចំណោមជនជាតិចិនសរុបជិត ១០ម៉ឺននាក់។ ការដែលជនជាតិចិនមិនទាន់ត្រលប់មកកម្ពុជាវិញ នៅអំឡុងពេលនេះ គឺដោយសារហេតុផលមួយចំនួន ដូចជាកៀកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន និងប្រឈមនឹងការចំណាយពេលវេលា១៤ថ្ងៃក្នុងការធ្វើចត្តាឡីស័ក យ៉ាងតឹងរឹងពីអាជ្ញាធរសុខាភិបាលកម្ពុជាជាដើម។