អ្នកច្បាប់ថា ការជំនុំជម្រះក្ដីដោយគ្មានវត្តមានរបស់ជនជាប់ចោទ ដើម្បីឲ្យពួកគាត់បានចូលខ្លួនមកតតាំងក្តី នៅក្នុងនីតិវិធីសវនាការចំពោះមុខនោះ គឺជាការបំពាន ទាំងគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។ ការលើកឡើងនេះ ធ្វើឡើងក្រោយអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញ និងតុលាការផង ខកខានមិនបានជួយសម្រួល ឲ្យជនជាប់ចោទ ដែលមានបំណងចូលរួមសវនាការ បានទៅចូលរួមសវនាការ ដែលកាត់ក្តីពួកគាត់។