លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ប្រេងដែលកម្ពុជាបូមបាន មិនទាន់អាចធ្វើឱ្យជះឥទ្ធិពល ឬជំរុញឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជាបាននៅឡើយទេ។ មន្រ្តីសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលរៀបចំចាត់ចែងថវិកាពីការបូមប្រេងទៅវិនិយោគលើវិស័យអ្វីមួយឱ្យច្បាស់លាស់ ព្រមទាំងត្រូវបង្ហាញព័ត៌មាន និងតម្លាភាពឱ្យសាធារណជនបានដឹង។