អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសមាគមសហព័ន្ធផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ (CKEF) គ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីគម្រោងអភិវឌ្ឍន៍កសិដ្ឋានវៃឆ្លាត (Smart Farm Project) ដែលជាគម្រោងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសម្រាប់អនុវត្តនៅក្នុងប្រទេសកម្ពុជា។