វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស នឹងមកដល់ប្រទេសកម្ពុជា នៅចុងសប្តាហ៍នេះ។ នេះបើតាមការអះអាងរបស់អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន នៅរសៀលថ្ងៃទី៣កុម្ភៈនេះ។ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ជាតួលេខដំបូងនៃចំនួនសរុប ដែលរដ្ឋាភិបាលចិនផ្តល់ជាជំនួយដល់កម្ពុជា ក្នុងចំណោមវ៉ាក់សាំងសរុបចំនួន ១លានដូស។