អ្នកគ្រូម្នាក់ ដែលបានទារលុយសិស្សនៅបឋមសិក្សាសន្ធរម៉ុក ជាថ្នូរនឹងការចូលរៀនគួរ ត្រូវបានថ្នាក់ដឹកនាំសាលានិងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សម្រេចប្តូរឲ្យទៅបម្រើការងារនៅបឋមសិក្សាសែនសុខវិញ។ នេះបើតាមលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។