លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញប្រកាសមួយ ស្តីពីការបង្កើតគណៈកម្មការដំឡើងឋានន្តរសក្តិឬថ្នាក់ ជូនមន្រ្តីរាជការស៊ីវិល តាមសាលាជម្រះក្តីគ្រប់ថ្នាក់ សម្រាប់ឆ្នាំ២០២១។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ត្រូវបានតែងតាំងជាប្រធានគណៈកម្មការនេះ។