វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបានសាធារណជនស្គាល់យ៉ាងទូលំទូលាយដោយសារមានមជ្ឈមណ្ឌល ចាក់ថ្នាំបង្ការ (ឧទាហរណ៍ ថ្នាំបង្ការជំងឺឆ្កែឆ្កួតជាដើម)។ ម្យ៉ាងទៀត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមានមន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តលើបញ្ហាសុវត្ថិភាពបរិស្ថាន និងចំណីអាហារ។ លើសពីនេះទៅទៀត នៅក្នុងរយៈពេលចុងក្រោយនេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើកិច្ចការជាច្រើនទាក់ទងទៅនឹងមេរោគកូវីដ19។