អ្នកសារព័ត៌មានខ្លះ ព្រួយបារម្ភថា នឹងជួបការលំបាកក្នុងការរាយការណ៍ព័ត៌មាន ហើយអាចប្រឈមទោសទណ្ឌនានា ដោយសារក្រសួងព័ត៌មាន និងនគរបាលចេញបម្រាម មិនច្បាស់លាស់ អំពីការតម្រូវឲ្យស្នើសុំអាជ្ញាធរជាមុន។ អ្នកជំនាញជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ចែងឲ្យច្បាស់ អំពីការហាមប្រាមនេះ។