លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាស្នើឱ្យគ្រប់រាជធានី-ខេត្ដទាំងអស់បង្កើតសាលាគំរូដើម្បីអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ ខណៈកាលពីម្សិលមិញ ក្រសួងបានប្រកាសទទួលស្គាល់ សាលាបឋមសិក្សាចតុមុខជាសាលារៀនគំរូទី ១ ក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយនេះ។