សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងសាកសួរមេខ្លោង និង បក្ខពួក ១០ នាក់ ក្រោយឃាត់ខ្លួនបានកាលពីថ្ងៃទី ២ ខែកុម្ភៈ ពាក់ព័ន្ធនឹងករណីដើរចាប់ដីដែលមានម្ចាស់កម្មសិទ្ធិ និង ដីរដ្ឋ ដោយខុសច្បាប់នៅតំបន់ពូយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។