លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលព័ត៌មានពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន នឹងត្រូវដឹកមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ លោក ជូនព័ត៌មាននេះ បន្តទៅកាន់បណ្តាមន្រ្តីពាក់ព័ន្ធ ហើយសំឡេងរបស់លោក ត្រូវបានចែករំលែកតគ្នាតាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅព្រឹកថ្ងៃទី៤ កុម្ភៈនេះ។