ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅភូមិ ១៦ និង ១៧ ក្នុងសង្កាត់បឹងកក់ ២ និងសង្កាត់ទឹកល្អក់ ១ ក្នុងខណ្ឌទួលគោកប្រមាណ ៣០ គ្រួសារ បដិសេធទទួលយកសំណងជាដីនៅកន្លែងតាំងទីលំនៅថ្មីដែលផ្តល់ឱ្យដោយអាជ្ញាធរ ដោយសារតែតំបន់នោះនៅឆ្ងាយ ហើយគ្មានទឹកប្រើប្រាស់។