ក្រសួងមហាផ្ទៃបានពន្យល់ទៅអ្នករាយការណ៍ពិសេស ២ រូបរបស់អង្គការសហប្រជាជាតិថា ការណែនាំ និងវិធានការជាច្រើនត្រូវបានដាក់ចេញ និងអនុវត្តនៅតាមពន្ធនាគារទូទាំងប្រទេសក្នុងពេលដែលជំងឺកូវីដ-១៩រាតត្បាតនៅទូទាំងពិភពលោកដែលកិច្ចការទាំងនេះធ្វើឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។