ផ្ទះទើបសាងសង់ថ្មីចំនួន ២ ខ្នងត្រូវបានប្រគល់ជូនពលរដ្ឋក្រីក្រ ស្ថិតនៅភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី តាមរយៈគម្រោង «លើកកម្ពស់សហគមន៍ដើម្បីភាពរឹងមាំ» ខណៈ «ពើងឆ័ត្រ» គឺជាភូមិដ៏តូចមួយមានពលរដ្ឋរស់នៅត្រឹមតែ ១៣៩ គ្រួសារ។ ប៉ុន្ដែអត្រានៃភាពក្រីក្រក្នុងភូមិនេះមានរហូតដល់ទៅ៤៨% ដែលជាអត្រាខ្ពស់ជាងគេបំផុតបើធៀបនឹងភូមិផ្សេងទៀត។