លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះបានចេញបទបញ្ជាជាបន្ទាន់ ទៅអាជ្ញាធរខេត្តជាប់ ព្រំដែនកម្ពុជា-វៀតណាម ឱ្យរឹតបន្តឹងការឆ្លងព្រំដែនរវាងប្រជាជននៃប្រទេសទាំងពីរ ខណៈ ជំងឺកូវីដ១៩នៅក្នុងប្រទេសវៀតណាម បានឆ្លងចូលទៅក្នុងសហគមន៍ ហើយកំពុងរីក សាយភាយ នៅក្នុងតំបន់ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសនេះ។