តុលាការបានសម្រេចច្រានចោលជាលើកទី៣ចំពោះសំណើសុំរបស់ក្រុមមេធាវីលោក កឹម សុខា ដែលបានស្នើឱ្យបើកដំណើរការឡើងវិញនូវសវនាការជំនុំជម្រះសំណុំរឿង«ក្បត់ជាតិ»ដែលចោទលើមេបក្សប្រឆាំងរូបនេះ ដោយសម្អាងទៅលើស្ថានភាពនៃការរីករាលដាលកូវីដ១៩ និងភាពចាំបាច់មួយចំនួនទៀតចេញដោយក្រសួងយុត្តិធម៌។