ក្រសួងបរិស្ថាន បានដាក់ឲ្យដំណើរការ ប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ (Protected Area Monitoring Platform, PAMP) ដំបូងបង្អស់នៅកម្ពុជា។ ប្រព័ន្ធនេះ នឹងជួយ បង្កើនប្រសិទ្ធភាព នៃការត្រួតពិនិត្យលើការគំរាមកំហែង ក្នុងតំបន់ការពារធម្មជាតិ និងពង្រឹងការអនុវត្តច្បាប់ ឲ្យកាន់តែល្អប្រសើរ។