បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម បានចុះហត្ថលេខាជាមួយគ្នា លើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។