អាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញដាក់ពង្រាយកងកម្លាំងជាច្រើននាក់ ដើម្បីទប់ស្កាត់ក្រុមស្ត្រីថ្ងៃសុក្រមិនឱ្យតាមដានឃ្លាំមើលសវនាការសំណុំរឿងប្ដីរបស់គាត់ និងសកម្មជនបក្សប្រឆាំងដទៃទៀតនោះទេ នៅព្រឹកថ្ងៃទី ៤កុម្ភៈ។ មន្ត្រីសង្គមស៊ីវិលចាត់ទុករឿងនេះថា ជាការរឹតត្បិតធ្ងន់ធ្ងរលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។