រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យលើអាកប្បកិរិយាស្មៀនឃុំ-សង្កាត់ជាបន្ទាន់ ចំពោះការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន។ លោក ស ខេង ចេញបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។