រដ្ឋប្រហារនៅភូមា ដើម្បីទម្លាក់លោកស្រីអ៊ុងសាន សូជី បានទទួលនូវការរិះគន់ និងថ្កោលទោសពីគ្រប់ទិសទី ជាពិសេសពីប្រទេសប្រកាន់ប្រជាធិបតេយ្យ។ សម្រាប់កម្ពុជា អតីតគណបក្សប្រឆាំងបានប្រៀបប្រដូចថា ករណីនៅភូមានេះ គឺដូចគ្នានឹងករណីនៅកម្ពុជាដែលមានការចាប់ខ្លួនលោកកឹម សុខា និងរំលាយគណបក្សសង្រ្គោះជាតិក្រោមការចោទប្រកាន់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ គណបក្សកាន់អំណាចបានអះអាងថា សភាពការណ៍នៅភូមា និងកម្ពុជា គឺខុសគ្នាដូចមេឃ និងដី។